ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អុី សុខឡេង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងលោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ និងសហការី បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់អាគារ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន និងឧបករណ៍ បរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យវិភាគ គឺទទួលការឧបត្ថម្ភពីប្រទេសចិន។
ក្រោយការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕
ប្រភព៖ រដ្ឋបាលព្រះសីហនុ (កែសម្រួលដោយ បាយ័ន មុខគុជ)