លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨៖០០នាទីព្រឹក លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយមានការចូលរួមពីលោក អធិការរង នាយផ្នែក នាយប៉ុស្តិ៍ រងប៉ុស្តិ៍ ។
ជាមួយគ្នានេះដែរ លោក អធិការរង នាយផ្នែក នាយប៉ុស្តិ៍ ក៏បានចូលរួមមតិយោបល់ជាច្រេីនទាក់ទងទៅនឹងការរៀបចំផែនការ និងរៀបចំកម្លាំងចម្រុះដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះដែរ លោក អធិការ បានបញ្ជាក់ដល់កងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មើសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងទៅដើរលេងតាមទីកន្លែងកំសាន្តនានា ជាពិសេសតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនិមួយៗត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉/២៤ម៉ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ៕