(ស្នេហាត្រីកោណ) បុរសម្នាក់ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិត ដោយសារតែខឹងនារីនោះលួចទៅ មានស្នេហាជាមួយអ្នកផ្សេង
ខេត្ដកណ្តាល ៖ កាលពីយប់ថ្ងៃទី០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើងនៅចំណុចផ្លូវលេខ ១១៥ កែង ១១៧ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អំពើឃាតកម្មនេះបង្កឡើងដោយបុរសម្នាក់មានឈ្មោះសុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ បានយកកាំបិតចាក់សម្លាប់នារីរងគ្រោះដែលមានឈ្មោះ កៅ ស្រីកែវ អាយុ២៦ឆ្នាំដោយចាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ករណីចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនេះ ដោយសារតែ (ស្នេហាត្រីកោណ)។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ដល់បងប្អូនសារព័ត៌មានថា អំពើឃាតកម្មនេះ គឺកើតឡើងពីរឿងស្នេហាត្រីកោណ ខណៈឃាតករបានស្រលាញ់គ្នាជាមួយនារីរងគ្រោះ។ ប៉ុន្តែនារីរងគ្រោះ បែរជាមានស្នេហាមួយទៀតទើបជនដៃដល់ប្រព្រឹត្តបទល្មើសចាក់សម្លាប់នារីរងគ្រោះតែម្តង។
បន្ទាប់ពីជនដៃដល់ធ្វើសកម្មភាពចាក់សម្លាប់នារីរងគ្រោះរួច ជនដៃដល់ក៏បានចូលទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែដោយសារករណីឃាតកម្មនេះ កើតឡើងនៅក្រុងតាខ្មៅទើបសមត្ថកិច្ច ស្រុកកណ្តាលស្ទឹងនាំខ្លួនជនដៃដល់នោះមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ។
ចំណែកឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕