ទីតាំងល្បែងស៊ីសងភ្នាល់បាល បៀរ បាញ់ត្រីតាមអនឡាញ ដែលស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ កំពុងតែដំណើរការយ៉ាងរលូន
ទីតាំងល្បែងស៊ីសងភ្នាល់បាល បៀរ បាញ់ត្រីតាមអនឡាញ ដែលស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ កំពុងតែដំណើរការយ៉ាងរលូន
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងភ្នាល់បាល បៀរ បាញ់ត្រីតាមអនឡាញ ដែលស្ថិតនៅបណ្តោផ្លូវ វេងស្រេង ខាងលិចស្តុបលូ៥ ប្រហែល២០ម៉ែត ចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ កំពុងតែដំណើរការយ៉ាងរលូន លើទឹកដីខណ្ឌមានជ័យ ។ ហើយបើមើលតាមរូបភាពជាក់ស្តែងប្រហែលជាម្ចាស់ទីតាំងមានអំណាចខ្លាំងជាងលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហើយមើលទៅ ទើបបានបេីកលេងយ៉ាងរំភេីយដោយគ្មានខ្លាចញញើតសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងថាទីតាំងល្បែងសុីសង (Net) ដែលជាប្រភេទល្បែងស៊ីសងភ្នាល់តាមអនឡាញ គ្រប់ប្រភេទមានទាំង បៀរ បាល់ ឆ្នោត បាញ់ត្រី .ល. បានធ្វើការបើកលេងជារៀងរាល់ថ្ងៃ ជាពិសេសគឺនៅពេលយប់ ។ បើគិតទៅទីតាំងកន្លែងនេះប្រៀបដូចជាជម្រកដល់ល្អចំពោះជនសង្គមងងឹត និងសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀន ។
ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមមានវិធានការណ៍ចំពោះទីតាំងមួយកន្លែងនេះផង ព្រោះពួកគាត់គ្មានសង្ឃឹមទៅលើកលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ៣ ទៀតហើយព្រោះរាល់ថ្ងៃលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការទាំងបើកភ្នែងម្ខាង បិតភ្នែកម្ខាង ព្រោះមើលរំលងនៅទីតាំងល្បែងនេះ ។





No comments