ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សំលាប់ខ្លួនឯង ដោយសារភ្លើងប្រច័ណ្ឌ នៅសង្កាត់បឹងទំពុន២
ភ្នំពេញ ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧:០០នាទីមានករណី ប្ដី បាញ់សម្លាប់ប្រពន្ធ រួចហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងផ្ទះមួយកន្លែង ដែលនៅជិតវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះបើយោងតាមលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះ ជំហានដំបូងគឺប្តីបាញ់សម្លាប់ប្រពន្ធរួចបាញ់សំលាប់ខ្លួនឯងតាមក្រោយ ដោយសារភ្លើងប្រចណ្ឌ។
ប្រពន្ធដែលជាជនរងគ្រោះឈ្មោះ កែវ ស្រីដា អាយុ៥២ ឆ្នាំ មានកូន០៤ នាក់ ជាកូនរបស់ប្ដីមុន ស្រុកកំណើតនៅខេត្តក្រចេះ (ស្លាប់)។
ចំណែកឃាតករដែលបាញ់សម្លាប់ឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ធ្វើការនៅនាយកដ្ឋានអង្គរក្ស ស្រុកកំណើតនៅខេត្តព្រៃវែង (បានស្លាប់) បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ហើយសម្រេចចិត្តបញ្ជប់ជីវិតរបស់ខ្លួនតាមក្រោយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងលឺសំឡេងឡូឡាឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់គន្លឹះជិតនៅខាងក្នុង បន្ទាប់មកស្រាប់តែឮសំឡេងផ្ទុះអាវុធចំនួន ៣គ្រាប់ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចូលទៅមើលទីតាំងកន្លែងកើតហេតុក៏បានឃើញបុរសជាប្តីស្លាប់ដេកនៅលើឥដ្ឋក្នុងថ្លុកឈាម ចំណែកប្រពន្ធស្លាប់នៅលើកៅអី។