ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានរៀបចំពិធីដាំកូនឈើដែលជាការផ្តល់ជូនដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានរៀបចំពិធីដាំកូនឈើដែលជាការផ្តល់ជូនដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

កំពង់ចាម ៖ ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ប្រមាណជា ១,០០០ដើម ដែលជាការផ្តល់ជូនដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានយកមកដាំនៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ និងនៅតាមមាត់ទន្លេដែរជាទីប្រជុំជនផងដែល ។ នាក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ ព្រះសង្ឃ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងយុវជន អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកអភិបាលខេត្តបានថ្លែងថា«ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនជាពិសេស ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារក្នុងតំបន់ផងដែរ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យតំបន់របស់យើងនេះ មានការអភិវឌ្ឍន៍រីកចម្រើន សមស្របទៅនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើប្រណិត នាពេលនេះ ក៏បានមកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»។
នាក្នុងឱកាសនោះផងដែរលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណជូនដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួយឧបត្ថម្ភកូនឈើប្រណិត ប្រភេទឈើធ្នង់នេះចំនួន១,០០០ដើម ក្នុងការដាំដុះ៕



























No comments