មន្ត្រីនគរបាលខេត្តកំពង់ចាមតែងតែទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមជានិច្ច
កំពង់ចាម ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក ណា ចេ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងលោកវរសេនីយ៍ទោ អឿ សុភា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ី ឡែន នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានជំងឺសាច់ដុះ បណ្ដាឲ្យវៀចឆ្អឹងច្រមុះនិងត្រូវវះកាត់ចេញ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ និងបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សរុបជាថវិកាចំនួន ១,៣៥០,០០០រៀល សម្រាប់សម្រួលដល់បន្ទុកក្នុងការចំណាយលើការព្យាបាលជំងឺផងដែរ។
នាក្នុងឱកាសនោះលោកអនុសេនីយ៍ឯក ស៊ី ឡែន នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានជំងឺកំពុងតែសម្រាកព្យាបាល បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលលោកតែងតែគិតគូរដ៏សុខទុក្ខដល់មន្ត្រីក្រោមឱវាទជានិច្ច៕
No comments