លោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះជួយ ដល់ស្ដ្រីម្នាក់ដែលឈឺពោះឆ្លងទន្លេ នៅចំណុចសួនច្បារខាងត្បូង ព្រះបរមរាជវាំង
លោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះជួយ ដល់ស្ដ្រីម្នាក់ដែលឈឺពោះឆ្លងទន្លេ នៅចំណុចសួនច្បារខាងត្បូង ព្រះបរមរាជវាំង
ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១:១៥នាទីយប់់ បន្ទាប់ពីទទួលបានព័ត៌មានថា មានស្ត្រីវ័យ២៥ឆ្នាំម្នាក់ បានឈឺពោះឆ្លងទន្លេ ភ្លាមៗនោះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកចតុមុខ មកដឹកស្ត្រីនោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថែមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕





No comments