រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣
រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ដោយមួយសង្កាត់ទទួលបានម៉ាស់៖
១. សង្កាត់ចាក់អង្រែលើ ទទួលបាន ២០០០ ម៉ាស់
២. សង្កាត់ចាក់អង្រែក្រោម ទទួលបាន ២០០០ ម៉ាស់
៣. សង្កាត់បឹងទំពន់ទី១ ទទួលបាន ២០០០ ម៉ាស់
៤. សង្កាត់បឹងទំពន់ទី២ ទទួលបាន ២៤១០ ម៉ាស់
៥. សង្កាត់ស្ទឹងមានជ័យទី១ ទទួលបាន ២០០០ ម៉ាស់
៦. សង្កាត់ស្ទឹងមានជ័យទី២ ទទួលបាន ២០០០ ម៉ាស់
៧. សង្កាត់ស្ទឹងមានជ័យទី៣ ទទួលបាន ៩៤៤ ម៉ាស់
ដោយឡែកផ្សាររដ្ឋទាំង៣ ក្នុងមួយផ្សារទទួលបាន ៥០០ ម៉ាស់ ។
សរុបរួម ក្នុងការប្រគល់ម៉ាស់ជូន សង្កាត់ទាំង៧ និងផ្សារទាំង៣ ចំនួន ១៤,៨៥៤ ម៉ាស់ ។
ក្នុងនោះមានការចូលរួមពី៖
-លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃខណៈអភិបាលខណ្ឌមានជ័យ ។
-លោក នាយករដ្ឋបាល ខណ្ឌ ។
-លោក លោកស្រី តំណាងចៅសង្កាត់ទាំង ៧ ។
-លោក ប្រធានផ្សាររដ្ឋ ទាំង ៣ ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៧ មានចំនួន ៦២,៦០៩ នាក់ ។ ជាមួយគ្នានេះដែរ លោក ពេជ្រ កែវមុនី ក៏បានអំពាវនាវដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៧ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន ចាប់ពីល្ងាចថ្ងៃនេះតទៅ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ៕
















No comments