សម្ដេចតេជោ កំពុងធ្វើដំណើរទៅកាន់សៀមរាបដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ

សម្ដេចតេជោ កំពុងធ្វើដំណើរទៅកាន់សៀមរាបដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ
ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ-១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប។
ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ។
ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន» ។
គួរបញ្ជាក់ផងដែរថា ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងនឹងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក៕

No comments