ល្បែងស៊ីសងស្របច្បាប់ តាមអនឡាញ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋជាច្រើនឈ្លក់វង្វេង និងតាមផ្សងសំណាង ដោយមានអ្នកខ្លះត្រូវចាញ់រហូតដល់បោសក្ដិតខោវ
ល្បែងស៊ីសងស្របច្បាប់ តាមអនឡាញ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋជាច្រើនឈ្លក់វង្វេង និងតាមផ្សងសំណាង ដោយមានអ្នកខ្លះត្រូវចាញ់រហូតដល់បោសក្ដិតខោវ
ភ្នំពេញ ៖ ល្បែងស៊ីសងតាមអនឡាញ ដោយសំអាងលើអាជ្ញាប័ណ្ណ កំពុងតែរីករាលដាល លើទឹកដីរាជធានីភ្នំពេញ និងតាមតំបន់ជនបទមួយចំនួន បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ឈ្លក់វង្វេងក្នុងការផ្សងសំណាង រហូតដល់ចាញ់បោសក្ដិតខោវ រកតែអង្ករច្រកឆ្នាំងមិនបាន កូនៗ មិនបានចូលសាលា ដោយសារតែឪពុកម្តាយទាំងទ្វេជាប់រវល់ជាមួយនឹងល្បែង ។
ប្រជាពលរដ្ឋមួយចំនួនកំពុងតែត្អូញត្អែរ ថា ល្បែងស៊ីសងស្របច្បាប់មួយនេះ អាចធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនត្រូវចាញ់ រហូតដល់អស់ទ្រព្យសម្បត្តិ អាចបែកបាក់គ្រួសារ កូនៗ ត្រូវកំព្រាឪពុកម្តាយ ដោយសារតែ ល្បែងស៊ីសងនេះឯង ។
ទាក់ទិនទៅនឹងបញ្ហា ល្បែងស៊ីសងស្របច្បាប់នេះ សូមក្រសួងដែលពាក់ព័ន្ធ គួរតែគិតឡើងវិញនូវអាជ្ញាប័ណ្ណស្របច្បាប់ ចេញឲ្យឈ្មួញមកប្រកបអាជីពកម្ម ដែលជាផលប៉ះពាល់ដល់ សន្តិសុខសង្គម និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ ។ ព្រោះថាល្បែងស៊ីសងនេះ គឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង ។ ជាពិសេសទៀតនោះល្បែងស៊ីសងនេះ កំពុងតែបង្កបង្កើននូវកំណើនប្រជាពលរដ្ឋក្រីក្រ ក្នុង ប្រទេសជាតិផងដែរ៕









No comments