កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ៣ បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោង
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ៣ បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោង
ភ្នំពេញ ៖ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានបទបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ៣ បានចុះធ្វើការបង្ក្រាបល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោង ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង នៅភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះដោយភូមិសាស្ត្រមានភាពស្មុគស្មាញខ្លាំង ពេលកម្លាំងនគរបាលចុះទៅដល់ ត្រូវបានក្រុមអ្នកញៀនល្បែងទាំងនោះ បានរត់គេចខ្លួនអស់បន្សល់ទុកនូវវត្ថុតាងនៅនឹងកន្លែងកើតហេតុដូចជា៖ កន្ត្រកដាក់មាន់ចំនួន២ កៅអីជ័រចំនួន៥ និងតង់មួយចំនួនផងដែរ។
បច្ចុប្បន្នវត្ថុតាងទាំងនោះ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចំណែក សង្វៀនជល់មាន់ ត្រូវបានរើដុតបំផ្លាញចោលនៅនឹងកន្លែង ។
ហើយប្រជាពលរដ្ឋសាទរចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច៕











No comments