រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ លើផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យ ជូនប្រជាពលរដ្ឋ
រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ លើផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លើរបៀបវារៈមួយចំនួន រួមមាន៖
១-ការងារ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យ ទិវាខួបឯករាជ្យជាតិ លើកទី៦៧ (៩ វិច្ឆិកា ២០២០)
២-ការងារពង្រឹងបង្កា និងបង្ក្រាបល្បែងស៊ីសងនៅតាមទីរួមផ្សារទាំង៣ និងមូលដ្ឋានសង្កាត់ទាំង១១ ។
៣-ការបង្ក្រាបទប់ស្កាត់ការជួញដូរ ចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានខណ្ឌ ។
៤-ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីរួមផ្សារ និងក្នុងមូលដ្ឋានខណ្ឌ ។
៥-វិធានការបង្ក្រាបការលួចបើកអាជីវកម្មឡើងវិញក្នុងវិស័យទេសចរណ៍ដែលល្មើសការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ (រង្គសាល ខារាអូខេ ឌីស្កូ ...) ។















No comments