ស្នងការនគរបាល រាជធានីភ្នំពេញ បើកពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី កម្ពស់៣ជាន់ ទំហំ ៤០x៣៥ ម៉ែត្រ
ស្នងការនគរបាល រាជធានីភ្នំពេញ បើកពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី កម្ពស់៣ជាន់ ទំហំ ៤០x៣៥ ម៉ែត្រ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ ទំហំ ៤០x ៣៥ម៉ែត្រ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ តាមគំរោងផែនការ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយ:មួយឆ្នាំដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ។
សូមបញ្ជាក់បន្ថែមថាចាប់តាំងពីឯកឧត្តម ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡេីងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រេីនក្នុងអង្គភាព ដូចជាឃ្លាំងសម្រាប់ដាក់សម្ភារ: អគារធ្វេីការបណ្តោះអាសន្ន អគារស្នាក់នៅ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អគារប៉ុស្តិ៍ប្រចាំការ២៤ម៉ោង អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ជាពិសេសគឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់៩ជាន់៕















No comments