ទីតាំងសំបុក ល្បែងស៊ីសងដុះស្លែដល់ធំ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនមានសមត្ថកិច្ចណាហ៊ានចេញមុខមកបង្រ្កាបឡើយ សូម្បីតែ លោក ថាញ់ សុខវ៉ាត អធិការស្រុក

ទីតាំងសំបុក ល្បែងស៊ីសងដុះស្លែដល់ធំ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនមានសមត្ថកិច្ចណាហ៊ានចេញមុខមកបង្រ្កាបឡើយ សូម្បីតែ លោក ថាញ់ សុខវ៉ាត អធិការស្រុក
ខេត្តត្បូងឃ្មុំ ៖ ទីតាំងសង្វៀមាន់ជល់ និងអាប៉ោងដុះស្លែមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែធ្វើព្យុះធ្វើភ្លៀងពេញ មូលដ្ឋាន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបឡើយ សម្បីតែលោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ក៏ចាញ់អំណាចម្ចាស់ទីតាំងនេះដែរ។
យោងតាមប្រភពពីប្រជាពលរដ្ឋ គាត់បានត្អូញត្អែរប្រាប់សាព័ត៌មានថា ទីតាំងមួយកន្លែងនេះ បើកលេងយូរយារណាស់មកហើយ ដោយមិនមានសមត្ថកិច្ចណាហ៊ានចុះមកបង្ក្រាបឡើយ ទោះបីជាមានប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានរាយការណ៍ជូនក៏ដោយ ក៏សមត្ថកិច្ចក្នុងមូលដ្ឋាននៅតែមិនព្រមចុះបង្ក្រាបដែរ។
ប្រជាពលរដ្ឋបានបន្ត នឹងដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីសមត្ថកិច្ចក្នុងមូលដ្ឋាន មានភាគលាភនៅក្នុងនោះហើយទើបបានជាពួកគាត់បណ្ដែតបណ្ដោយឱ្យមានការលេងល្បែងភ្នាល់គ្នា ក្នុងមូលដ្ឋានយ៉ាងគឃ្លើនបែបនេះទៅវិញ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើន សូមអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនៃស្នងកាដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយមានចំណាត់ការក្ដៅចំពោះម្ចាស់ទីតាំងមួយកន្លែងនេះផង ។ ព្រោះពួកគាត់គ្មានសង្ឃឹមទៅលើលោក ថាញ់ សុខវ៉ាត អធិការស្រុកនោះទេ។






No comments