កម្លាំងនគរបាលស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យ ០៤នាក់ ក្នុងចំណោម ០៥នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន

កម្លាំងនគរបាលស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យ ០៤នាក់ ក្នុងចំណោម ០៥នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន
ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចស្រុកមុខកំពូលបានឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ ក្នុងចំណោមបក្ខពួក ០៥នាក់ កំពុងតែរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីខុសច្បាប់និងសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ៈ០០នាទី ស្ថិតនៅចំណុចចុងព្រែក ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៥នាក់មានឈ្មោះ៖
១.ឈ្មោះ រ៉េត សារី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
២.ឈ្មោះ រ៉េត សារុន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិចំបក់មាស សង្កាត់បាក់ខែង ស្រុកមុខកំពូលខេត្តកណ្តាល មុខរបរកម្មករសំណង់។
៣.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ មឿន ជឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
៥.ឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ រកាកោង ឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្ត កណ្ដាលមុខរបរមនពិតប្រាកដ (រត់គេចខ្លួន)។
វត្ថុតាងចាប់យកមាន៖
១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ០៧កញ្ចប់តូច។
២.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកសមត្ថកិច្ចថា មានមុខសញ្ញាកំពុងតែប្រើប្រាស់និងជួញដូរថ្នាំញៀន ដោយឈ្មោះ ជិន សុបញ្ញា មុខរបរមិនពិតប្រាកដចំណុចកេីតហេតុខាងលេីក្រោយពី ទទួលពត៌មានរួចមក កម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកចុះដល់ ហើយបានជួបនឹងមុខសញ្ញាខាងលើបានធ្វើការត្រួតពិនិត្យនឹងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុថ្នាំញៀនម៉ាទឹក,កក ចំនួន០៧កញ្ចប់តូច ភ្លាមនោះសមត្ថកិច្ចបាននាំជនសង្ស័យទាំង ០៤នាក់ ខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាលព្រែកអញ្ចាញដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធីតាមច្បាប់។ ចំណែក ឈ្មោះ ជិន សុបញ្ញា រត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹក,កក ខាងលេីជារបស់ឈ្មោះ ជិន សុបញ្ញា ពិតប្រាកដមែន៕




No comments