អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងដោះស្រាយបញ្ហាដែលនៅសេសសល់
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងដោះស្រាយបញ្ហាដែលនៅសេសសល់
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តមន អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងដោះស្រាយបញ្ហាដែលនៅសេសសល់ រវាងអាជីវករ ០១គ្រួសារ ដែលមានទីលំនៅជាប់ផ្លូវកែងសម្ដេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ៧ចាស់ ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ដែលមិនព្រមឯកភាពលើការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងរបស់សមត្តកិច្ចស្រុកបាធាយ។
ក្រោមដំណោះស្រាយដ៏បុិនប្រសព្វលើគោលការណ៍ ឈ្នះ ឈ្នះ របស់ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើឱ្យកញ្ញា ហេង វួចនា ដែលជាអាជីវករនៅផ្ទះកែងផ្លូវសម្ដេចតេជោ ហ៊ុន សែន បញ្ចេញនូវស្នាមញញឹម ដែលកន្លងមកនាងមិនបានព្រមធ្វើការសម្បទាន ឬសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការខាងលើឡើយ ប៉ុន្តែនៅព្រឹកនេះ នាងបានយល់ព្រមសម្បទាន និងធ្វើការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោងខាងលើហើយ ដោយក្រុមការងារយើងសម្រេចយកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃចាប់ផ្តើមអនុវត្តន៍នៃការសាងសង់តែម្តង។
ជាទីបញ្ចប់ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវអំណរគុណដល់ក្រុមការងារ និងកញ្ញា ហេង វួចនា ដែលបានព្រមព្រៀងចាប់ដៃធ្វើការសហការគ្នា ដើម្បីសំដៅធ្វើយ៉ាងណាឲ្យតំបន់ប្រជុំជនផ្សារផ្អាវ ស្រុកបាធាយ ទទួលបាននូវស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អ និងផាសុខភាព ដើម្បីភាពសុខសាន្តរបស់អាជីវករ និងប្រជាជនយើង៕






No comments