កម្លាំងសមត្ថកិច្ចនគរបាលឃុំ ទន្លេបិទ បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងដល់ធំ ចាប់បានតែ,ដី
កម្លាំងសមត្ថកិច្ចនគរបាលឃុំ ទន្លេបិទ បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងដល់ធំ ចាប់បានតែ,ដី
ខេត្តត្បូងឃ្មុំ ៖ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២:០០នាទី បន្ទាប់ពីទទួលបានព័ត៌មាន ថា មានក្រុមអ្នកញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលួចលេងល្បែងស៊ីសង អាប៉ោង និង មាន់ជល់ នៅចំណុចភូមិយាយ,ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្លាមនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបិទ បានចុះភ្លាមៗ មកដល់ទីតាំង និងដុតបំផ្លាញ់ សំរាម និងសំបកឡាំង។
ប៉ុន្តែជាអកុសលដោយសារតែក្រុមអ្នកញៀនល្បែងនោះមានញាណពិសេស ទើបដឹងខ្លួនមុន ប្រញាប់ប្រញាល់ប្រមូលឥវ៉ាន់ ហើយនិងសម្ភារៈ រត់បាត់ស្រមោល បន្សល់ទុកតែ,ដី និងរោង ដែលមិនអាចយកទៅតាមបាន។
ហើយលោកនាយប៉ុស្តិ៍ បានបន្តប្រាប់អ្នកសារព័ត៌មាន ថា និងកោះហៅ ម្ចាស់ដីមកសួរនាំ និងធ្វើកិច្ចសន្យា មិនឲ្យ ផ្ដល់ទីតាំង ដល់អ្នកញៀនល្បែងទាំងនោះលេងទៀតជាលើកពីរឡើយ។
ហើយប្រជាពលរដ្ឋក៏សាទរចំពោះចំណាត់ការរបស់លោកនាយប៉ុស្តិ៍ទន្លេបិទ យ៉ាងក្រៃលែង ព្រោះលោកបានបំពេញតួនាទីជានគរបាល មានសមត្ថកិច្ច ហើយប្រជាពលរដ្ឋក៏សង្ឃឹមយ៉ាងមុតមាំថា ទីតាំងនេះនិងមិនមានវត្តមានជាលើកទីពីរនោះទេ៕











No comments