សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកម៉ូតូមកលក់ ពេលអ្នកទិញឲ្យលុយគ្រប់ហើយ បែរជាបម្រុងយកលុយរត់ឡើងម៉ូតូជិះរត់

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកម៉ូតូមកលក់ ពេលអ្នកទិញឲ្យលុយគ្រប់ហើយ បែរជាបម្រុងយកលុយរត់ឡើងម៉ូតូជិះរត់
ភ្នំពេញ ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ២:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលសង្កាត់ទឹកល្អក់៣ បានធ្វើការឃាត់ខ្លួនបុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនហួសកម្រិតបែកស្លុយ ទើបយកម៉ូតូមកលក់ ពេលបានលុយដល់ដៃហើយ បែរជាចង់យកម៉ូតូដែលខ្លួនបានលក់ឲ្យគេបម្រុងជិះរត់។
តាមប្រភពព័ត៌មានដែលទទួលបាន និងតាមចម្លើយពីអ្នកដែលទិញម៉ូតូបានឲ្យដឹងថា បុរសខាងលើបានយកម៉ូតូឌ្រីមសង់ ឆ្នាំ២០១៦ មកលក់ឱ្យគាត់ក្នុងតម្លៃ ៨២០ដូល្លា ដោយមានកាតគ្រីត្រឹមត្រូវ បន្ទាប់ពីនិយាយថ្លៃត្រូវគ្នាហើយអ្នកទិញក៏ប្រគល់លុយឲ្យទៅបុរសខាងលើ ពេលដែលបានទទួលលុយហើយ បុរសខាងលើមិនព្រមប្រគល់សោរអោយទេ ហើយបម្រុងឡើងលើម៉ូតូយកលុយរត់។
បន្ទាប់មកក៏ត្រូវបានក្រុមគ្រួសារអ្នកទិញម៉ូតូឃាត់ខ្លួននិងប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំ បន្តតាមនីតិវិធីច្បាប់៕






No comments