ចាប់បានជនសង្ស័យ ដែលចាប់រំលោភ និងចាក់សម្លាប់នារីវ័យ ១៧ឆ្នាំ ក្នុងបន្ទប់ជួលនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

ចាប់បានជនសង្ស័យ ដែលចាប់រំលោភ និងចាក់សម្លាប់នារីវ័យ ១៧ឆ្នាំ ក្នុងបន្ទប់ជួលនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឃាតកម្មលើនារីវ័យជំទង់ម្នាក់នៅក្នុងបន្ទប់ជួល នាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពនារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យពុំទាន់អាចជម្រាបជូនឈ្មោះបាននៅឡើយទេ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មានថា ជនសង្ស័យរូបនេះបានចាប់រំលោភជនរងគ្រោះ ហើយខ្លាចជនរងគ្រោះប្រាប់ឪពុកម្តាយ រួចក៏ចាប់ហើយចាក់សម្លាប់ចោលតែម្តង។
យើងសង្កេតឃើញថាដើមឆ្នាំ២០២១នេះ ខេត្តកណ្ដាលកើតឡើងករណីព្រហ្មទណ្ឌច្រើនករណី ដូចជាករណីបាញ់បោះសេរី ករណីយកកាំភ្លើងវាយក្បាលសន្តិសុខ ករណីបាញ់រះគំរាមសម្ថកិច្ច ករណីផ្សេងៗទៀត ប៉ុន្តែក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត លោកបានតាមប្រម៉ាញ់ និងបង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕







No comments