ច្បាស់ការណ៍ហើយ លោកវិរៈសេនីយ៍ត្រី លឹម សាយ ពិតជាបានស្លាប់ដោយសារធ្លាក់ពីលើឆត្រយោងប្រាកដមែន

ច្បាស់ការណ៍ហើយ លោកវិរៈសេនីយ៍ត្រី លឹម សាយ ពិតជាបានស្លាប់ដោយសារធ្លាក់ពីលើឆត្រយោងប្រាកដមែន
កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានទ័ពពិសេស បានអោយដឹងថា លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ពិតជាបានស្លាប់ដោយសារធ្លាក់ពីលើឆត្រយោង ប្រាកដមែន ។
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និង ក្រុមគ្រូផ្សេងទៀតចំនួន១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវីរសេនីយ៍ត្រី លឹម សាយ បានលោតខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់ ។ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២៖៣០នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
នៅពេលនេះ ក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តកំពង់ឆ្នាំង ហើយ អង្គភាពនិងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី សូមបងប្អូនមិត្តភក្តិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ៕







No comments