អស្ចារ្យមែន..! ស្រីអូន ម្ចាស់ Brand សម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា រាប់សិបលានរៀល លើវិស័យក្បាច់គុនខ្មែរ

អស្ចារ្យមែន..! ស្រីអូន ម្ចាស់ Brand សម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា រាប់សិបលានរៀល លើវិស័យក្បាច់គុនខ្មែរ
ពិតជាអស្ចារ្យមែន ស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ Brand សម្រស់ធម្មជាតិ ហើយក៏ជាសេដ្ឋីនី ចិត្តធម៌ម្នាក់ ដែលកើតចេញពីគ្រួសារក្រីក្រ ថែមទាំងមានសម្រស់ស្រស់ស្អាត ដែលតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវិត ពេលនេះបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៦៧,៤០០,០០០រៀល ស្មើនឹង (16,850$) ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ។
ម្ចាស់ Brand សម្រស់ធម្មជាតិ រូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តល្អស្អាត តែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក ក្នុងគ្រោះជំនន់ទឹកភ្លៀង ដូចជាការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើម។
មហាជនជាច្រើនរន្ធត់ចិត្តទប់ទឹកភ្នែកមិនបាន ពេលឃើញទង្វើល្អរបស់ស្រីអូន ដែលជាសេដ្ឋីនីវ័យក្មេងម្នាក់ដែលកើតចេញពីគ្រួសារក្រីក្រ ហើយតែងតែជួយដល់កុមារកំព្រា ចាស់ជរា គ្មានទីពឹង។
រាល់ទង្វើ និងសកម្មភាពរបស់ ស្រីអូន ដែលជាម្ចាស់ Brand សម្រស់ធម្មជាតិ រួមនិងក្រុមគ្រួសារ សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទំនុកបម្រុងដល់វិស័យសិល្បៈនៃក្បាច់គុនខ្មែរ ដែលជាកេរ្ត៍ដំណែលដ៏អស្ចារ្យដែលបន្សល់ពីបុព្វបុរសខ្មែរយើង។
មិនតែប៉ុណ្ណោះស្រីអូន ម្ចាស់ Brand សម្រស់ធម្មជាតិ បានបញ្ជាក់និងសង្ឃឹមថា ទៅថ្ងៃមុខក្បាច់គុនល្បុក្កតោនឹងល្បីល្បាញសុះសាយពេញសាកលលោកជាក់ជាមិនខាន៕











































No comments