ចាប់រំលោភ.ប្អូនស្រី គូរដណ្តឹង របស់ខ្លួន មិនបានសម្រេច.ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចាប់រំលោភ.ប្អូនស្រី គូរដណ្តឹង របស់ខ្លួន មិនបានសម្រេច.ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ មានករណីដល់ហួសចិត្តមួយបានកើតឡើង បង្កដោយបុរសម្នាក់ ដែលត្រូវជាអនាគត.បងថ្លៃ.របស់នារី.រងគ្រោះ ដែលបានប៉ុនប៉ងរំលោភសេពសន្ទវៈ ទៅលើនារីរងគ្រោះ ដែលត្រូវជាប្អូនស្រីរបស់គូរដណ្ដឹង ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨:៣០នាទីព្រឹក.ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ិច លីឃឹម អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ ចំណែកនារីរងគ្រោះអាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះ គឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយ:ពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុនារីដែរជាគូរដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជន.សង្ស័យនិងប្អូនស្រី (ដែលជាជនរងគ្រោះ) នៅក្នុងបន្ទប់តែ ២នាក់ ខណ:នោះនារីរងគ្រោះបានដេក មើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់.រួចចាប់ឱបថើប.សម្រាត.ខោ.នាង និងលូករាវស្ទាបប្រដាប់ភេទ.និងច្របាច់សុដន់ព្រមទាំងបុឺតមាត់នាងបម្រុងរំលោភ។ ខណ:នោះត្រូវបាននាងរើបម្រាស់មិនព្រមនិងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងម្ចាស់ផ្ទះជួល ក៏នាំគ្នាទៅមើល និងគោះទ្វារ.ទើប.ជន.សង្ស័យលែងនារីរងគ្រោះ ។ បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថា.ជន.សង្ស័យ.ដែលត្រូវជាអនាគត.បងថ្លៃ បានចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួលឃាត់.ខ្លួន.ជនសង្ស័យ.ប្រគល់ជូនសម្ថកិច្ចដើម្បីសាកសួរ.និងចាត់ការតាមច្បាប់៕




No comments