ឃាត់ខ្លួនជនសង្ស័យក្មេងចាស់បីនាក់ ពីបទជួញដូរ និងរក្សាទុកនូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យក្មេងចាស់បីនាក់ ពីបទជួញដូរ និងរក្សាទុកនូវសារធាតុញៀន
សៀមរាប៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទជួញដូរ សមគំនិត និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចលំនៅដ្ឋាន ក្នុងភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យមានចំនួន០៣នាក់ ស្រី០២នាក់៖
១.ឈ្មោះ ភាស់ ថៃល័រ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប។
២.ឈ្មោះ ឈុំ មុំ ភេទ ស្រី ឆ្នាំកំណើត ១៩៧៣ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប។
៣.ឈ្មោះ ភា សុភាព ភេទ ស្រី ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
វត្ថុតាងដកហូតរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់ ១៧,៦៥ក្រាម (ទាំងសំបក) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសំភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ចំណែកជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប៕





No comments