ដុកទ័រមេត្រីប្រកាសជូនកាដូ ដល់ស្ត្រី នគរបាលដែរបានបង្ហោះរូបភាពបំបៅដោះកូន ដែលត្រូវលោកនាយរបស់ខ្លួនហៅប្រមានធ្វើកិច្ចសន្យា

ដុកទ័រមេត្រីប្រកាសជូនកាដូ ដល់ស្ត្រី នគរបាលដែរបានបង្ហោះរូបភាពបំបៅដោះកូន ដែលត្រូវលោកនាយរបស់ខ្លួនហៅប្រមានធ្វើកិច្ចសន្យា
ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគណនេយ្យហ្វេសប៊ុក របស់បងស្រីនគរបាលម្នាក់ មានឈ្មោះ Sokha Konkatlao ដែលជាមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហោះនូវរូបភាព បំបៅដោះកូនដោយភ្ជាប់ជាមួយនូវសំណេរដែរមានខ្លឹមសារថា (ព្រោះតែពាក្យថាម្ដាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស់) (នេះហើយជីវិត)។
អ្វីដែលគួរឱ្យកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីបានបង្ហោះរូបភាពនេះឡើង ស្រាប់តែស្ត្រីដែរជាមន្ត្រីនគរបាលនោះបានបង្ហោះសារ និងធ្វើការសុំទោសជាសារធារណៈ នូវអ្វីដែលខ្លួនបានបង្ហោះនោះ កាលពីពេលកន្លងទៅថ្មីៗ ដោយភ្ជាប់ជាមួយនឹងរូបភាពដដែល និងមានខ្លឹមសារថា៖ (នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោសជាសារធារណះក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ)។ ទោះបីជាមានការសុំទោសជាសារធារណៈក្ដី។ នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ស្រាប់តែលោកអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ហៅស្ដ្រីនគរបាលរូបនោះអោយមកធ្វើកិច្ចសន្យាដែរលាយលក្ខណ៍ជាអក្សរ នូវអ្វីដែលខ្លួនបានបង្ហោះកន្លងមកនេះ។
បន្ទាប់ពីបានធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរ និងទទួលកំហុសភ្លាមនោះ មហាជនបានសំដែងនូវការរិះគន់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសនោះគឺលោកអធិការនគរបាលស្រុកសៀមប៉ាង នេះតែម្ដង។ ហើយក៏មានបងប្អូនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនមានចិត្តអាណិតដល់ស្ត្រី.នគរបាលម្នាក់នោះ ផងដែរ។
ស្របពេលនោះនៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១នេះ ស្រាប់តែលោក ដុកទ័រមេត្រី ទន្តបណ្ឌិត កែសម្ផស្សធ្មេញ ឲ្យសដូចតារា បង្ហោះសារលើផេកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទ ថែមទាំងសំណូមពរ ដល់បងប្អូនមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា៖ (🙏សុំបងប្អូនជួយ Share ដេីម្បីឱ្យបងស្រីបានឃេីញផង! 🙏
20 មុឺនរៀល ជូនគាត់ ពីខ្ញុំបាទ ដុកទ័រ មេត្រី ទន្តបណ្ឌិត កែសម្ផស្សមាត់ធ្មេញម្នាក់ មិនដែលស្គាល់រឺជាប់សាច់ញាតិគាត់ទេ! តែបានឃេីញគាត់ បំបៅដោះកូន និងបានបំពេញកាតព្វកិច្ច ម្តាយល្អ! យេីងទាំងអស់គ្នាគួតែលេីក សរសេីរគាត់ ត្រូវអត់? សុំចិត្តបងប្អូនជួយ Share ម្តងទៀតឱ្យគាត់បានឃេីញ! នឹងទាក់ទងមកខ្ញុំ ខ្ញុំបាទចង់ជូនកាដូ🎁 ថវិកា តិចតួចដល់បងស្រីគ្រាន់សំរាលជីវភាពគ្រួសារ នឹង ក៏ដូចជាជួយទិញ ទឹកដោះគោកូនផងដែរ🙏ដោយក្តីគោពពីខ្ញុំបាទ អគ្គនាយក ដុកទ័រ មេត្រី 010 9999 32)៕
[ដោយ៖ បាយ័នមុខគុជ]








No comments