បង្ក្រាបករណីប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ និង អាវុធកែច្នៃមួយដើម

បង្ក្រាបករណីប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ និង អាវុធកែច្នៃមួយដើម
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ក្នុងករណីល្មើសវិធានការក្រសួងសុខាភិបាល ⟨ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង⟩ នៅចំណុចមុខដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់រួមមាន៖
ទី១-ឈ្មោះ ផល សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី២-ឈ្មោះ វណ្ណ សុខនី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី៣-ឈ្មោះ គង់ ប៊ុនឡុង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី៤-ឈ្មោះ មុំ តូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
សម្ភារៈបន្សល់ទុករួមមាន៖
មាន់ចំនួន០៥ក្បាល, ខ្នាយ០២គូរ , ជញ្ជី១ , ចាន១ , គ្រាប់អាប៉ោង១ , អាវុធកែច្នៃបាញ់សត្វ០១ដើម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី៕

No comments