ចាប់ខ្លួនបានហើយ មន្ដ្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដែលយកកាំបិតកាប់អតីតប្រពន្ធ បន្ទាប់ពីលែងលះគ្នា....

ចាប់ខ្លួនបានហើយ មន្ដ្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដែលយកកាំបិតកាប់អតីតប្រពន្ធ បន្ទាប់ពីលែងលះគ្នា....
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនដៃដល់ដែលបង្កហឹង្សា គឺជាអតីតប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានលេងលះគ្នា កាលពីថ្មីៗកន្លងមកនេះ។
ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ បានរៀបរាប់មុនពេលកើតហេតុថា គឺជនដៃដល់ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានជិះម៉ូតូមកឈប់មុខតូប ហើយបានស្រែកសួរថា កូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថា កូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់ (ម្តាយជនរងគ្រោះ) ភ្លាមនោះជនដៃដល់បានទាញកាំបិត សម្រុកមកកាប់នាង ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ ដោយចេតនាតែម្តង។
តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះមាន រឿងរកាំរកូសគ្នាជាយូរមកហើយ ដោយរស់នៅមិនចុះសម្រុងគ្នាឡើយ ដោយសារឈ្មោះ ស្រ៊ុន ពេជ្យរស្មី អាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ តែងតែប្រើអំពើហិង្សាជាញឹកញាប់ ច្រើនលើកច្រើនសា រហូតមានការលែងលះគ្នា៕





No comments