តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ....

តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ....
ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តុលាការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងកូនបង្កើត និងកូនប្រសារ ឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោក ឃន ឈុនតារ៉ា ដែលជាកូនប្រសារបស់ឧកញ៉ា ហេង សៀ បានធ្វើលិខិតបំភ្លឺ និងសូមអភ័យទោស ដោយទទួលកំហុស និងសន្យាថាមិនអោយករណីនេះកើតមានជាថ្មីម្តងទៀតឡើយ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ត្រង់ចំណុចទី ៣៖ បានបញ្ជាក់ថា «អយ្យការរាជធានីភ្នំពេញបានទទួល ពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណី ខាងលើ និង បានសម្រេចដោះលែង ឈ្មោះ ឃន ឈុន តារ៉ា និងឈ្មោះ តាំង គីម ហៀង និងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពើធ្វើអោយប៉ះពាល់ដ៏ប្រពៃណី សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងដែរត្រូវផ្តន្ទាទោសតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»៕
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម៖




No comments