អភិបាលខេត្តកណ្តាល បញ្ជាឲ្យអាជ្ញាធរស្រុកនៅតាមដងទន្លេ ត្រូវអនុវត្តន៍ច្បាប់លើទីតាំងដាក់បែត្រី និងផ្ទះបណ្តែតទឹក ឲ្យមានប្រសិទ្ធភាព

អភិបាលខេត្តកណ្តាល បញ្ជាឲ្យអាជ្ញាធរស្រុកនៅតាមដងទន្លេ ត្រូវអនុវត្តន៍ច្បាប់លើទីតាំងដាក់បែត្រី និងផ្ទះបណ្តែតទឹក ឲ្យមានប្រសិទ្ធភាព
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវអនុវត្តន៍ច្បាប់ទៅ លើបែត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ របស់ជនជាតិវៀតណាមបើសិនហ៊ានល្មើសនឹងបម្រាម ឬហ៊ានលួចមកស្នាក់នៅដោយខុសច្បាប់។
ការដាក់បញ្ជាបែបនេះរបស់ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើឡើងនេះនៅគ្រា ដែលលោកអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែត្រីខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើននាក់។
ឯកឧត្តមអភិបាលខេត្ត បានដាក់បញ្ជាយ៉ាងដូច្នេះថា៖ «អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានតឹងរឹង តាមនីតិវិធីច្បាប់ដោយគ្មាននការយោគយល់ចំពោះបែត្រី និងផ្ទះបណ្តែតទឹក ដែលខុសច្បាប់ ហើយអាជ្ញាធរស្រុកត្រូវចាត់ឱ្យមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនមានបែត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីឱ្យបានច្បាស់លាស់បំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមដងទន្លេឡើងវិញ សម្រួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ចៀសវៀងការខូខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពតាមដងទន្លេ និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេជាប្រចាំថ្ងៃផងដែរ»។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រកាសព័ត៌មានថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើ ប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រីនិងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664











No comments