ឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីហិង្សាដោយយកពូថៅកាប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួស

ឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីហិង្សាដោយយកពូថៅកាប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួស
បាត់ដំបង៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី ដោយមានការចង្អុលផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្រប សម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបបង្ក្រាប ចូលរួមជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វេីអោយខូចខាតដោយចេត នៅចំណុភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កិច្ចប្រត្តិបត្តិការនេះសមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សុំ ចិន្តាវន្ត័ (ហៅ រ៉ាត់) ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីសួរនាំ។
សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤:២៣នាទី នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពដោយពូថៅកាប់ទៅលេីជនរងគ្រោះ ឈ្មោះ រី វីរៈ (ហៅពេជ្រ) ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមូលហេតុ ទំនាស់ពាក្យសម្តីគ្នា បណ្តាលឱ្យជនរងគ្រោះរងរបួសផ្នែកក្បាលយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដេីម្បីចាត់វិធានការលេីករណីនេះ ហេីយឆ្លងតាមរយៈការស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជនដៃដល់ ទេីបសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេ-១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH-5116
-ពូថៅដងឈេីចំនួន០១
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមច្បាប់៕




No comments