សម្ដេចតេជោ ហ៊ុន សែន សម្រេចដកតំណែង លោក ឌុច សុវណ្ណារី ក្រោយបង្ហោះសារផ្ចាញ់ផ្ចាល ការស្លាប់លោក ហុង ថែម

សម្ដេចតេជោ ហ៊ុន សែន សម្រេចដកតំណែង លោក ឌុច សុវណ្ណារី ក្រោយបង្ហោះសារផ្ចាញ់ផ្ចាល ការស្លាប់លោក ហុង ថែម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារខកចិត្តចំពោះមន្ត្រីថ្នាក់ជាតិមួយរូប ដែលបានបង្ហោះសារផ្ជាញ់ផ្ចាល់ ចំពោះការស្លាប់លោក ហុង ថែម ដែលជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ។
សម្ដេចតេជោបញ្ជាក់ថា៖ សម្ដេចនឹងដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សម្តេចតេជោបង្ហោះខ្លឹមសារទាំងស្រុងនៅលើ ផេកផ្លូវការថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍»៕

No comments