ឃ្លាំងស្តុកគ្រឿងអគ្គិសនីជនជាតិចិនមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងយប់ ផ្អើលអស់ប្រជាពលរដ្ឋពេញមួយភូមិ

ឃ្លាំងស្តុកគ្រឿងអគ្គិសនីជនជាតិចិនមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងយប់ ផ្អើលអស់ប្រជាពលរដ្ឋពេញមួយភូមិ
ភ្នំពេញ៖ នៅវេលាម៉ោង៣:១០នាទីយប់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនីរបស់ជនជាតិចិនមួយកន្លែងស្ថិតនៅចំណុចផ្លូវលេខ១ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ឃ្លាំងស្តុកគ្រឿងអគ្គិសនីរបស់ជនជាតិចិនខាងលើ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងកណ្ដាលយប់អាធ្រាតនេះ សង្ស័យតែបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ប្រភពដដែលបានបន្តទៀតថា៖ នៅក្នុងករណីនេះបានប្រើរថយន្តទឹកអស់ជាច្រើនគ្រឿងដើម្បីបាញ់ពន្លត់ និងទប់ស្កាត់បានទាន់ពេល បើមិនអញ្ចឹងទេនោះនិងអាចរីករាលដាលឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះថែមទៀតពិតជាមិនខាន។
ចំពោះករណីអគ្គិភ័យខាងលើនេះពុំមានអ្នកស្លាប់ឬរងរបួសឡើយ គ្រាន់តែមានការខូចខាតសម្ភារៈតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា៖ ជារៀងរាល់ថ្ងៃនេះសមត្ថកិច្ចមានការណែនាំជាច្រើនទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀតនឹងធូប ភ្លើងអគ្គិសនី មុននឹងចាកចេញពីលំនៅដ្ឋាន ក៏ដូចជាការសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ការសាងសង់លំនៅដ្ឋានសូមទុកឱ្យមានផ្លូវសម្រាប់រថយន្តពន្លត់អគ្គីភ័យ ចូលបាញ់ទឹក នៅពេលដែលមានហានិភ័យកើតឡើង ណាមួយងាយស្រួលក្នុងការទប់ស្កាត់បានទាន់ពេល៕



No comments