[Update] បុរសម្នាក់បានស្លាប់ក្នុងហេតុកាលណ៏ ឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ»

[Update] បុរសម្នាក់បានស្លាប់ក្នុងហេតុកាលណ៏ ឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ»
ភ្នំពេញ៖ នៅម៉ោងប្រមាណជា៤ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ មានហេតុកាលណ៏អគ្គិភ័យដ៏រន្ធត់ បានឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងរថយន្តក្រុងចំនួន២៣គ្រឿងឆេះខ្ទេចក្លាយផេះ។
ហេតុកាលណ៏គ្រោះអគ្គិភ័យដ៏រន្ធត់នេះ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ដឹងថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។
លោកបន្តថា៖ ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេឡើយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡានរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មើនឹង ២៥០ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡានសើ្មនឹង ៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ១៦ម៉ែត្រគូប៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»




No comments