កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សបានជាង ៣០នាក់

កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សបានជាង ៣០នាក់
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយ និងអាប៉ោង» ក្នុងទីតាំងបាល់ទះ នៅផ្លូវ៩៨ (ជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងឃាត់ខ្លួនបានមនុស្ស ៣២នាក់ ស្រី២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។
លោកអភិបាលខណ្ឌ បានឲ្យដឹងទៀតថា៖ ជនញៀនល្បែងដែរឃាត់ខ្លួនចំនួន ៣២នាក់ ត្រូវកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរំភើបរីករាយ នឹងសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។







No comments