ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងលោក យី យ៉េន ឋានន្តរសកិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រី នាយក-នាយិកា និងកងកម្លាំងទាំងបី។
ពិធីប្រកាសចូលកាន់មុខតំណែងលោក យី យ៉េន ជាអភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក តុង សៀវមី អភិបាលស្រុកមុខកំពូល ដែលរដ្ឋាភិបាល ផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយម ដែលជាក្របខ័ណ្ឌដើម៕ ដោយ៖ អក្សរ ន៚
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។













No comments