ស្ត្រីម៉េម៉ាយ ១គ្រួសារ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ទទួលបានអំណោយផ្ទះមនុស្សធម៌ទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ស្ត្រីម៉េម៉ាយ ១គ្រួសារ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ទទួលបានអំណោយផ្ទះមនុស្សធម៌ទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
កំពង់ចាម៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគណខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃ នៃសាលាគណខេត្ត និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះ ទី៣ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារស្ត្រីម៉េម៉ាយ ក្រលំបាកម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅ ប្រយុគ ឃុំទំនប់ ស្រុកបាធាយ។
គូសបញ្ជាក់ថា៖ អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារស្ត្រីឈ្មោះ ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។
ដោយឡែកពលរដ្ឋខ្វះខាតជីវភាព ចំនួន ១២គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ២៥គក្រ, ត្រីខ ១០កំប៉ុង ,ឃីត ១កញ្ចប់ ,មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ និង អាវយឺត ៤អាវ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕















No comments