លោក ហ៑ុយ អុិត (ហៅពេទ្យវុធ) សូមឆ្លើយបដិសេធចោលទាំងស្រុង ចំពោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» ដែលបង្ហោះសារចោទប្រកាន់លើរូបគាត់ និងសំណូមពរដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ជួយផ្តល់ភាពយុត្តិធម៌ជូនគាត់ផង

លោក ហ៑ុយ អុិត (ហៅពេទ្យវុធ) សូមឆ្លើយបដិសេធចោលទាំងស្រុង ចំពោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» ដែលបង្ហោះសារចោទប្រកាន់លើរូបគាត់ និងសំណូមពរដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ជួយផ្តល់ភាពយុត្តិធម៌ជូនគាត់ផង
ខេត្ដព្រៃវែង៖ ដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បានបង្ហោះសារ ពាក់ព័ន្ធទៅនិងលោក ហ៑ុយ អិត (ហៅពេទ្យវុធ) ដែលជាមន្ដ្រីបម្រើការងារនៅក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ដោយចោទប្រកាន់ថាលោក ហ៊ុយ អុិត (ហៅពេទ្យវុធ) បានប្រើអំពើអំពើហិង្សា គំរាមវ៉ៃសម្លាប់ ថែមទាំងប្រព្រឹត្តអំពើពុករលួយ។
ផ្ទុយទៅវិញ៖ ដោយមានការបំភ្លឺពីលោក ហ៑ុយ អិត (ហៅពេទ្យវុធ) បានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី៣១ខែសីហាថា លោកសុំបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ ពីបុគ្គលដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ជេ ម៉ាលី» ដែលបានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកដែរមានខ្លឹមសារថា៖ «មើលមុខនឹងមាត់ អាមន្រ្តី ក្បាលខ្មៅបំរើសការងារ នៅមន្ទីសុខាភិបាល ព្រៃវែងរូបនេះអោយច្បាស់ៗផង បងប្អូនជនរួមជាតិ លុយដែរវាបានមក មានឡានមានដី ហុឺហា កន្លងមកដោយសាភាពពុករលួយវាដែរធ្លាប់មាន ដោយសារតែភាពពុករលួយរបស់វា គេដកវា ទៅមណ្ណុល សុខភាពពោរ៍រៀង ខេត្តព្រៃវែង តែវាមកសុំខ្ញុំអោយជួយ ទៅសុំមេវាអោយមក មន្ទីសុខាភិបាលវិញ នៅដើមឆ្នាំ2020 វាក៏បានមក វិញដោយអោយ ខ្ញុំធ្វើកិច្ចសន្យា ជាមេវា ដែរជាលោកពូប្រធានមន្ទីសុខាភិបាលខេត្តព្រៃវែង នឹងលាក់បាំងរឿងពុករលួយនោះ កាលនោះខ្ញុំឆោតល្ងង់ជឿរ ជឿរការលួងលោម របស់អាមន្រ្តីក្បាលខ្មៅនោះ ទើបទៅទាំងមិនបានគិត ព្រោះមន្រ្តីក្បាលខ្មៅរូបនេះ វាសន្យាថា មកមន្ទីវីញការ ងារចុះបានលុយ ច្រើននឹងជួយ ចឹញ្ចឹមកូន រួមទាំងលុយធានាគា ដែរវាមកចងខ្ញុំ ពេលនោះខ្ញុំក៏ព្រម តែរហូតមកដល់ សព្វថ្ងៃនេះ មន្រ្តីក្បាលខ្មៅ រូបនេះ លុយចិត្តចង់អោយក៏អោយមិនចង់អោយស្រាច់ចិត្តទេ ហើយខ្ញុំក៏មិនដែលជ្រក់មាត់ដែរ រហូតមកដល់ពេលនេះ ខ្ញុំសុំចប់នឹងសុំ មានអនាគត់ថ្មីហើយ ព្រោះមើលទៅវាបោកប្រាស់មិនចេះចប់នឹងហើយសាះ វាមិនព្រម វាថាបើរខ្ញុំចង់មានសេរីភាពកូនត្រូវអោយវា បើរមិនចឹង វាមកវ៉ៃសំលាបខ្ញុំហើយដើរចូលគុក ហើយចរិកមន្រ្តីក្បាលខ្មៅម្នាក់នេះ និយាយហើយវានឹងធ្វើងៃណាមួយមិនខាន ព្រោះវា ធ្លាប់វ៉ៃនឹងធ្វើបាបខ្ញុំពីរមុនមក ជាច្រើនឆ្នាំ ដោយមិនញញឺតដៃ ដោយសារទ្រាំ របស់ខ្ញុំមានដែនកំនត់ នាងខ្ញុំ ស្រ៑ុន សុម៉ាលី នាងខ្ញុំសុំជូនតំនឹងនេះជូនលោកពូប្រធាមន្ទី សុខាភិបាលថា ខ្ញុំស្នើរជួប ពូរ នៅថ្ងៃទី 11/9/2021ខាងមុខនេះ នាងខ្ញុំដឹងថាពូរវល់ការងារកូវិត ហើយក៏សុំទោសពូផង តែមន្រ្តីក្បាលខ្មៅរបស់ពូ គំរៀមកំហែងខ្ញុំពេក ទើបខ្ញុំ មកទាមទារកិច្ចសន្យាដែរខ្ញុំធ្វើដើម្បើវាហើយវាមិនកែរ សុំបងប្អូនជួយសែ ដើម្បើអោយដឹងដល់លោកពូប្រធាមន្ទីសុខាភិបាលខេត្តព្រៃវែងផងចុះ»។
លោក ហ៊ុយ អុិត បានបញ្ជាក់ទៀតថា៖ ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» គឺជារឿងមិនពិត បំប៉ោងព័ត៌មាន បំពុលសង្គម ក្នុងចេតនាបង្ខូចកិត្តិយស លោកដែលជាមន្ត្រីសុខាភិបាល និងធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន មានការភាន់ច្រឡំ។
យ៉ាងណាក្តីលោក ហ៊ុយ អុិត (ហៅពេទ្យវុធ) នៅតែអះអាងថាខ្លួនមិនបានប្រព្រឹត្តអំពើថោកទាបដូចការចោទប្រកាន់ពីបុគ្គលឈ្មោះ ស្រ៊ុន សុម៉ាលី (ហៅជេម៉ាលី) ទេ ហើយគាត់ក៏មិនចង់ឈ្នះចាញ់គ្នាជាមួយឈ្មោះ ស្រ៊ុន សុម៉ាលី ដែរ!! ពោលគឺ៖ មិនចង់ឲ្យកូនកំព្រាម្តាយ គ្មានអ្នកមើលថែ!! គ្រាន់តែសំណូមពរដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ជួយផ្តល់ភាពយុត្តិធម៌ជូនគាត់។
សូមបញ្ជាក់ដែរថា៖ លោក ហ៊ុយ អុិត (ហៅពេទ្យវុធ) និង បុគ្គលឈ្មោះ ស្រ៊ុន សុម៉ាលី ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» គឺជាប្តី និង ប្រពន្ធ ដែលមានការរៀបចំសែនព្រេងពីចាស់ទុំ រហូតមកដល់ពេលនេះគឺពួកគាត់តែងតែមានរឿងទាស់ទែង គ្នាជារើយៗ។
យ៉ាងណាមិញខាងសារព័ត៌មានយើងនឹង ព្យាយាមសុំការបំភ្លឺ ពីលោក ហ៑ុយ អិត «ហៅពេទ្យវុធ» និងបុគ្គលឈ្មោះ ស្រ៊ុន សុម៉ាលី ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បន្ថែមទៀត៕ រង់ចាំព័ត៌មានបន្ថែម៖
ទំនាក់ទំនងការិយាល័យ៖
☎️077906664
☎️098906664



No comments