ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទទួល តំណាងឲ្យក្រុមហ៊ុនភេសជ្ជៈ

ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទទួល តំណាងឲ្យក្រុមហ៊ុនភេសជ្ជៈ
ផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នៅវិមានរដ្ឋសភា ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានទទួលជួបតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា «កូកា កូឡា» ក្នុងពិធីប្រគល់-ទទួលបដាផ្សព្វផ្សាយអប់រំ ពីការការពារខ្លួនពីជំងឺកូវីដ-១៩សម្រាប់ចងតាមវត្តអារាម។ ជំនួសមុខឱ្យឯកឧត្តមប្រធាន អនុប្រធាន និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៧ ឯកឧត្តមខៀវ ភារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា កូឡា ដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើនរំឭកដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។ កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការរួមចំណែកដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ តែក៏ជាបុណ្យកុសលដ៏ថ្លៃថ្លាមួយផងដែរ។
សូមរំឭកផងដែរថា នាកិច្ចប្រជុំរវាងគណៈកម្មការ និងក្រសួងធម្មការ និងសាសនាកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គណៈកម្មការនេងរៀបចំបដាផ្សព្វផ្សាយអប់រំ ពីការការពារខ្លួនពីជំងឺ កូវីដ-១៩សម្រាប់ចងតាមវត្តអារាម ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ។ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមខាងលើ ទើបក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា បានជួយឧបត្ថម្ភការបោះពុម្ពបដា ១.៥០០ផ្ទាំង លើចំនួនសរុប ៣.១០០ ផ្ទាំង និងបានយកមកប្រគល់ជូនគណៈកម្មការនៅថ្ងៃនេះ សម្រាប់ចែកប្រគេនវត្តអារាមទូទាំងប្រទេសទាំង ២៥ រាជធានី-ខេត្ត។





No comments