គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Saturday, May 17.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    ក្រុងកំពត៖ ទីតាំងសង្វៀនជល់មាន់ ដ៏ធំ កំពុងតែបង្កភាពអនាធិបតេយ្យពេញមូលដ្ឋាន ខណៈសមត្ថកិច្ចមិនទាន់បង្ក្រាប

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    .com/img/a/

    ក្រុងកំពត៖ ទីតាំងសង្វៀនជល់មាន់ ដ៏ធំ កំពុងតែបង្កភាពអនាធិបតេយ្យពេញមូលដ្ឋាន ខណៈសមត្ថកិច្ចមិនទាន់បង្ក្រាប

    ផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨:៣៥នាទី 
    ខេត្តកំពត៖ ទីតាំងសង្វៀនជល់មាន់ ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកលេងយ៉ាង អាណាធិបតេយ្យ និងគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចឡើយ។

    ពលរដ្ឋពោលពាក្យថា ល្បែងស៊ីសងខុសច្បាប់ដ៏ធំ និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ថែមទាំងហ៊ោរកញ្ជ្រៀវគឹកកងរំពង ពេញមូលដ្ឋានក្រុងកំពត បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។

    ពាក់ព័ន្ធទៅនឹងករណីបទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ មហាជនជាច្រើនបានលើកឡើងចំៗថា «មិនមែនអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវអំពើមន្តខ្មៅ របស់មេបនល្បែងខាងលើហើយ ទើបមិនហ៊ានបង្ក្រាប»។

    ទាក់ទិនទៅនឹងករណីខាងលើនេះ ពលរដ្ឋបានលើកឡើងនិងរិះគន់ដល់លោក ហោ វណ្ណា អធិការក្រុងកំពត មិនគួរសម្ងំស្ងៀមដូចមិនដឹងរឿងអ្វីនោះទេ។

    ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

    ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក ហោ វណ្ណា អធិការក្រុងកំពត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    .com/img/a/
    .com/img/a/
    .com/img/a/
    .com/img/a/
    .com/img/a/
    .com/img/a/

    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ