ម្ចាស់ហាងកាហ្វេមួយកន្លែង នៅស្រុកជើងព្រៃកំពុងតែរងការចោទប្រកាន់ ថា មានការបើកលេងល្បែងស៊ីសង

ម្ចាស់ហាងកាហ្វេមួយកន្លែង នៅស្រុកជើងព្រៃកំពុងតែរងការចោទប្រកាន់ ថា មានការបើកលេងល្បែងស៊ីសង
កំពង់ចាម៖ ម្ចាស់ហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ពេលនេះកំពុងតែរងការចោទប្រកាន់ ថា មានការបើកលេងល្បែងស៊ីសង មាន់ជល់ តាមទូរទស្សន៍អនឡាញ។
យោងតាមការបំភ្លឺ ពីម្ចាស់ទីតាំងខាងលើ ដែលបណ្តាញសារព័ត៌មានកងមាសយើងទទួលបានតាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា «កន្លែងទីតាំងរបស់គាត់ មិនមានការលេងល្បែងភ្នាល់នោះឡើយ ដូច្នេះសូមកុំឲ្យមានការយល់ច្រឡំ»។
ម្ចាស់ទីតាំងរូបនោះ បានឲ្យដឹងទៀតថា កន្លងមកកន្លែងគាត់ធ្លាប់បានសមត្ថកិច្ច ធ្វើការអប់រំកិច្ចសន្យាមិនឲ្យមានការលេងល្បែងភ្នាល់ដាក់ប្រាក់នោះដែរ ហើយគាត់គោរពជានិច្ចចំពោះការសន្យារបស់គាត់។
យ៉ាងណាមិញ ជុំវិញការបំភ្លឺខាងលើនេះអង្គភាពសារព័ត៌មានកងមាស ក៏មិនដឹងច្បាស់ដែរថាមានលេងល្បែងភ្នាល់ពិតប្រាកដ ដូចការចោទប្រកាន់ ឬមិនពិតនោះទេ។ មានតែសមត្ថកិច្ចជំនាញពាក់ព័ន្ធទើបដឹងច្បាស់ ដូច្នេះហើយមហាជនកំពុងតែរងចាំមើលបន្តទៀត ថា តើ? ការបំភ្លឺរបស់ម្ចាស់ហាងកាហ្វេរូបនេះ ពិតប្រាកដដូចជាការលើកឡើង ឬយ៉ាងណា៕
No comments