ហាងកាហ្វេយីហោ «អាយីកាហ្វេ» នៅតែបន្តធ្វើព្យុះភ្លៀងដោយមិនមានការបង្ក្រាបទប់ស្កាត់ពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន

ហាងកាហ្វេយីហោ «អាយីកាហ្វេ» នៅតែបន្តធ្វើព្យុះភ្លៀងដោយមិនមានការបង្ក្រាបទប់ស្កាត់ពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន
រាជធានីភ្នំពេញ៖ ទីតាំងហាងកាហ្វេ មួយកន្លែងយីហោ «អាយីកាហ្វេ» ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែអាចបន្តបើកដំណើរការ ល្បែងស៊ីសងខុសច្បាប់មាន់ជល់ហាយឡាយ បានយ៉ាងរលូន ដោយគ្មានការបង្រ្កាបទប់ស្កាត់ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានពីប្រពលរដ្ឋ ដែលរស់នៅតំបន់នោះបានបង្ហើបប្រាប់ថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មានម្ចាស់ឈ្មោះ ឡេង និងមានបក្សពួកនិយមមួយចំនួនចូលដៃចូលជើងជាមួយគ្នា ដើម្បីបង្កើតបនល្បែងនេះឡើង ដោយមិនដឹងថាមានខ្នងបង្អែកជានរណានោះទេ។
ប្រភពព័ត៌មានបន្តទៀតថា៖ កន្លងមកទីតាំងហាងកាហ្វេខាងលើនេះ មានករណីអស់ឡាន អស់ម៉ូតូ អស់ដីធ្លី ជាញឹកញាប់ និងមានករណីហិង្សាក្នុងគ្រួសារជាច្រើនផងដែរ ដោយសារតែយកលុយមកលេងល្បែងភ្នាល់នៅក្នុងនេះ។
ប្រជាពលរដ្ឋជាច្រើនទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយ ចាត់វិធានការក្តៅចំពោះទីតាំងហាងកាហ្វេខាងលើនេះផង។
ពលរដ្ឋស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបទបញ្ជាដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងបទល្មើសខាងលើនេះផងទាន៕






No comments