ឈាមស្រែក ស្បែកហៅ! ទីបំផុតចាប់បានហើយឃាតករដែលសម្លាប់នារី ដោយកាត់ក្បាល នៅក្រុងបាវិត

ឈាមស្រែក ស្បែកហៅ! ទីបំផុតចាប់បានហើយឃាតករដែលសម្លាប់នារី ដោយកាត់ក្បាល នៅក្រុងបាវិត
ផ្សាយចេញពីរាជធានីភ្នំពេញ/ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ឃាតករដែលបានសម្លាប់នារី បម្រើការនៅកាស៊ីណូ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ពេលកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់។
ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងការយាល័ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនិងមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានសម្រេច។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនបានជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។
ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម អាលករសម្លាប់នារីម្នាក់នៅឯក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារដើម្បីរង់ចាំបន្តតាមនីតិវិធី៕





No comments