អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ប្រកាសសួររកលោក បឺត សំរេច និងសូមអញ្ជេីញលោក បឺត សំរេច ទៅលេងផ្ទះ

អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ប្រកាសសួររកលោក បឺត សំរេច និងសូមអញ្ជេីញលោក បឺត សំរេច ទៅលេងផ្ទះ
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានបង្ហោះក្នុងផេកផ្លូវការប្រកាសសួររកលោក បឺត សំរេច និងបានសូមអញ្ជេីញលោក បឺត សំរេច អោយទៅលេងផ្ទះ អ្នកឧកញ៉ា នៅខណ្ឌឬស្សីកែវ ទួលសង្កែរ បុរីរិទ្ធ ផ្លូវA6 ផ្ទះL13។
អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ក៏បានបញ្ជាក់អំពីមូលហេតុកាលអញ្ជេី គីមិនមានកាលពាក់ព័ន្ធក្នុងរឿង លោកបឺត សំរេចជាកូនរបស់លោកសុីនសុីសាម៉ុត ឬ មិនមែនជាកូននោះទេ! គឺមូលហេតុអ្នកឧកញ៉ាបានសង្កេតឃេីញអំពីអត្តចរិក និង អកប្បកិរិយាស្លូតបូតទន់ភ្លន់ គួរឲ្យគោរពស្រលាញ់ និងបានឃេីញ លោក បឺត សំរេច លេីកយកបទចំរៀងពីអតីតកាល របស់លោក សុីន សុីសាមុត យកមកច្រៀងបានល្អ។
ខាងក្រោមនេះជាសំណេរទាំងស្រុងដែលអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានលេីលឡេីង៖
(ខ្ញុំបាទ ឯកឧត្តម បណ្ឌិត លី សាម៉េត សូមប្រកាសសួររកក្មួយ បឺត សំរេច បេីក្មួយទំនេរ សូមក្មួយអញ្ជេីញមកលេងផ្ទះពូកុំបីខាន ពូអញ្ជេីញក្មួយនេះមិនមែនពាក់ព័ន្ធក្នុងរឿងក្មួយ កូនរបស់លោកពូ សុីនសុីសាម៉ុត ឬ មិនមែនជាកូនរបស់ លោកពូ សុីនសុីសាមុតនោះទេ !
ពូបានសង្កេតឃេីញ អត្តចរិក និង អកប្បកិរិយា ក្មួយស្លូតបូត ទន់ភ្លន់ គួរឲ្យពូគោរព និង ស្រលាញ់ក្មួយរឿងដែលសំខាន់នោះ ពូបានឃេីញក្មួយលេីកបទ ចំរៀងពីរ អតីតកាល របស់លោកពូ សុីន សុីសាមុត បានល្អក្នុងអារម្មណ៍ របស់ពូផ្ទាល់មានការកោតសរសេីរ ទឹកដមសំឡេងរបស់ក្មួយ បានពីកំណេីតមក. ហេីយខ្ញុំបាទយល់ថា កូនលោកពូ សុីន សុីសាមុត ឬមិនមែននោះមិនសំខាន់នោះទេ !
សំខាន់បំផុតនោះ គឺក្មួយមានទឹកដមសំឡេងច្រៀងបានពិរោះល្អ ។
បេីបងប្អូនកូនក្មួយណាបានស្គាល់ ក្មួយបឺត សំរេច សូមជួយផ្ដល់ដំណឹង ឲ្យក្មួយប្រុស បឺត សំរេចផង អាស័យដ្ឋានរបស់ពូ នៅ ខណ្ឌឬស្សីកែវ ទួលសង្កែរ បុរីរិទ្ធ ផ្លូវA6 ផ្ទះL13 ឬទំទាក់ទំនងតាមលេខទូរស័ព្ទ ០១០៤៤៥ ៥០៨ ។)




No comments