មន្ត្រីយោធាម្នាក់ព្រោះតែទាស់ពាក្យសម្ដីដកកាំភ្លើងខ្លីបាញ់មេឃមួយគ្រាប់ផ្អើលអស់មនុស្សម្នា ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនភ្លាមៗ

មន្ត្រីយោធាម្នាក់ព្រោះតែទាស់ពាក្យសម្ដីដកកាំភ្លើងខ្លីបាញ់មេឃមួយគ្រាប់ផ្អើលអស់មនុស្សម្នា ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនភ្លាមៗ
ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីផឹកស្រាស្រវឹងនិងមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តូចមន្ត្រីយោធាម្នាក់ហ៊ានដកកាំភ្លើ.ងខ្លី.ម៉ា.ក រ៉ូឡូ បា.ញ់មេឃមួយគ្រាប់ ផ្អើលអស់មនុស្សម្នា ថែមទាំងបង្កការភ្ញាក់ផ្អើលដល់ទៅសមត្ថកិច្ចកងរាជអាវុធហត្ថចុះធ្វើការឃាត់ខ្លួនភ្លាមៗ។
ហេតុការណ៍នេះដែរ បង្កើតការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ មន្ត្រីយោធាប្រើអាវុ.ធខ្លីបា.ញ់ឡើងលើមេឃមួយគ្រាប់នេះមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានមុខងារជាយោធាបម្រើការងារនៅកងអន្តរាគមន៍លេខ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មន្ត្រីយោធាបា.ញ់បោះសេរីរូបនោះ រួមនឹងមិត្តភក្តិម្នាក់ទៀត បានមកលេងផ្ទះរបស់ឈ្មោះ ផូ កូលាប ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បន្ទាប់មកក៏មានការផឹកស៊ីផងដែរ លុះរហូតដល់វេលាម៉ោងជាង៨យប់ ស្រាប់តែមានទំនាស់ពាក្យសម្ដីនឹងគ្នាកើតឡើងតែម្ដង។
យ៉ាងណាក្តីជុំវិញទំនាស់ យើងមិនទាន់បានការបញ្ជាក់បានទេថា តើទំនាស់ខាងលើនេះកើតឡើងដោយសាររឿងអ្វីឡើយ!៕

No comments