ខារ៉ាអូខេយីហោ ម្លប់ចេករីករាយ KTV កំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង នៅស្រុកកងមាស

ខារ៉ាអូខេយីហោ ម្លប់ចេករីករាយ KTV កំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង នៅស្រុកកងមាស
ខារ៉ាអូខេ KTV លំដាប់ទីជនបទមួយកន្លែង សង្ស័យតែអត់ច្បាប់អនុញ្ញាត ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានយីហោ «ម្លប់ចេករីករាយ» បានកំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងមូលដ្ឋាន។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ចាប់តាំងពីចប់សម័យកូវីដ១៩មក ទីតាំងខារ៉ាអូខេមួយនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃ ដោយបង្កជាសម្លេងរំពងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទោះបីជាយប់ជ្រៅម៉ោង១ ម៉ោង២យប់ ក៏ទីតាំងខារ៉ាអូខេមួយនេះ នៅតែបន្តស្រែកច្រៀង ម៉ាត់ឡូឡាយ៉ាងអណាធិបតេយ្យ។
ករណីនេះប្រជាពលរដ្ឋអំពាវនាវស្នើសុំទៅកាន់លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោកវរសេនីយ៍ឯក ជា ជួន អធិការ នៃអធិការដ្ឋាននគរបាលស្រុកកងមាស សូមជួយអន្តរាគមន៍ពិនិត្យលើខិលិតអនុញ្ញាតអាជីវកម្ម និងចាត់វិធានការអប់រំណែនាំតាមផ្លូវច្បាប់ចំពោះទីតាំង KTV ខាងលើនេះផងទាន ដើម្បីឲ្យស្របតាមភូមិឃុំមានសុវត្ថិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕






No comments