[UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ

[UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ
អ្នកទិញអេតចាយពីរនាក់ ឪពុកកូន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម ពេលនេះត្រូវបានឲ្យត្រឡប់មកផ្ទះ និងមានសេរីភាពវិញហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមជម្រាបថា៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនៃរដ្ឋបាលស្រុកលើកដែក ដឹកនាំ ដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក បានធ្វើការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកនិងកូន ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញដែកបង្គោលភ្លើងសូឡា ដែលចោរបានលួចតាមដងផ្លូវ)។
យ៉ាងការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ ហើយនេះក៏ជាសារមួយសម្រាប់អ្នករកស៊ីទិញលក់មិនថាអេតចាយ និងរបស់របរ អ្វីនោះទេ ត្រូវតែពិនិត្យមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ កុំចេះតែទិញ ប្រយ័ត្នប៉ះចំរបស់ ដែលចោរលួចពីគេយកមកលក់ បង្កជាមានទុកដាក់ខ្លួន៕





No comments