លុបឈ្មោះ មេបញ្ជាការរង ២រូប ចេញពីក្របខ័ណ្ឌ នៃ កងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធ ការប្រើប្រាស់ គ្រឿងញៀន

ឯកឧត្តម នាយឧត្តមសេនីយ័ ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានសម្រេចលុបឈ្មោះមេបញ្ជាការរង ២រូប ចេញពី ក្របខ័ណ្ឌ នៃ កងយោធពល ខេមរភូមិន្ទ ដោយសារពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
នាយទាហាន ២រូប ដែលត្រូវ បណ្តេញ ចេញពី ក្របខណ្ឌ រួមមាន៖ ទី១. វរ នា វី ត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរងកងកាំភ្លើង ការពារ អាកាស មូលដ្ឋានសមុទ្រ កងទ ព័ ជើងទឹក និងទី២. វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌ ជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ៕


No comments