គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខែដំបូង​នៃឆ្នាំ២០២៥ ​កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេសចិន​ជាង​ ៥៤៨​លានដុល្លារ

    នៅខែមករាឆ្នាំ២០២៥​ ប្រទេសចិន​នៅតែឈរ​លំដាប់ទី​១ ជាវិនិយោគិន​​បណ្ដាក់ទុនវិនិយោគ​ច្រើនជាង​គេនៅកម្ពុជា។ ​ក្នុងខែមករាកន្លងទៅថ្មីៗ​នេះ កម្ពុជា​ទទួលបានទុនវិនិយោគ​​សរុប​ ៧៤៨​លាន​ដុល្លា​រអាមេរិក ក្នុ​ងនោះ​មានប្រភពទុន​វិនិយោគពី​ប្រទេស​ចិនប្រមាណ ៧៣,៣៥​ភាគរយ​ ឬប្រមាណ ​៥៤៨​លាន​ដុល្លារ ។

    របាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុង​ខែមករា កន្លងទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៦៨​គម្រោង ក្នុងនោះគម្រោង​វិនិយោគ​ថ្មី​មានចំនួន ៦៤​គម្រោង​ និងគម្រោងពង្រីក​ផលិតកម្មមានចំនួន​៤គម្រោង ដែល​គម្រោងទាំង​នេះ មាន​ទុន​វិ​និ​យោ​គចំនួន​ ៧៤៨​លានដុល្លារ​ ។

    ក្នុង​ចំណោម​គម្រោង​វិនិយោគទាំង​៦៨គម្រោង​​ សុទ្ធសឹងតែជា​គម្រោ​ង​​ក្នុងវិស័យឧស្សាហកម្ម​ ។ក្នុងនោះខេត្ត​កំពង់ស្ពឺ​ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ ដែល​មានរហូតដល់១៩​គម្រោង​ ។បន្ទាប់មក​ខេត្ត​ស្វាយរៀង ចំនួន​១៣​គម្រោង ,ភ្នំពេញ​១០​គម្រោង ​ ,ព្រះសីហនុ​៩គម្រោង ,កោះកុង​៨​គម្រោង ,តាកែវ ៤គម្រោង និងខេត្ត​មួយចំនួន​ទៀត​ទទួលបាន​គម្រោង​វិនិយោគតែ១​គម្រោងៗប៉ុណ្ណោះ ។

    គួរបញ្ជាក់ថា ក្រៅពី​ប្រភពទុន​មក​ពីប្រទេស​ចិននៅក្នុង​ខែមករាដដែល ក៏មាន​ប្រភព​ទុន​ក្នុងស្រុក​​ប្រមាណ ១៣,១៧​ភាគរយក្នុងចំណោម​ប្រភពទុនមកពី​ប្រទេស​វៀតណាមប្រមាណ ​៥,៥២​ភាគរយ, មកពីពីកោះ ​Cayman ប្រមាណ ៣,២៨ភាគរយ​ និងប្រទេសមួយចំនួន​ទៀតដូចជា ប្រទេស​អង់គ្លេស សិង្ហបុរី អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម ។

    គួររំលឹកថា កាលពី​ឆ្នាំ២០២៤កន្លងទៅ​ ក្រុម​ប្រឹក្សា​អ​ភិវ​​ឌ្ឍន៍​បានចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ជាង​៤០០​គម្រោង​ជាមួយនឹងទុនវិនិយោគ​ជិ​ត​​៧ពាន់លានដុល្លារ​ ដែល​ជា​ទុនវិនិយោគ​ច្រើន​មិនធ្លាប់​មាន​កន្លងមក ។នេះគឺជាសញ្ញា​វិជ្ជ​មាន​​មួ​យ​ស​ម្រាប់​កម្ពុជា​ទទួលបានការ​វិនិយោគពី​ក្រៅ​ និងក្នុង​ប្រទេស៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ