គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ស្តីពីមហោស្រពតន្ត្រី​ និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន​ ឆ្នាំ២០២៥

    ក្រសួងព័ត៌មានមានកិត្តិយស សូមជម្រាបជូនដល់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលា រដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបថា "កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួង ព័ត៌មាន ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្ដើមប្រឡងក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីៗបង្កប់ដោយអត្ថន័យខ្លឹមសារ អប់រំជាច្រើនបទតាមរយៈការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសំឡេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារពានរង្វាន់ ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៥ នេះ។ ប្អូនៗកុមារា-កុមារីរូបណាដែលមានជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ លើកាយវិការ និងទឹកដមសំឡេងរបស់ខ្លួន សូមអញ្ជើញទំនាក់ទំនងមកដាក់ពាក្យប្រឡងនៅក្រសួងព័ត៌មាន តាមរយៈទូរស័ព្ទលេខ៖ ០១២ ៤៥៦ ៧២២/០៩៧ ៨៣៥ ៧៩០០។ កាលបរិច្ឆេទទទួលពាក្យប្រឡងនឹងចាប់ពី ថ្ងៃផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

    លក្ខខណ្ឌនៃការចូលរួមប្រឡង៖

    -ប្អូនៗសិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ១ក្រុមចំនួន ៥នាក់ កំពុងសិក្សានៅសាលា បឋមសិក្សាតាមបណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។

    -បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់ការសិក្សា ស្រលាញ់បរិស្ថាន ការគោរព ច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀងត្រូវតាក់តែងឱ្យស្រប តាមវ័យរបស់កុមារ។

    សូម មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជួយ ជំរុញឱ្យប្អូនៗកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈ សិល្បៈ ចម្រៀងដើម្បីបណ្តុះ ផ្នត់គំនិតកុមារឱ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការ ការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ នៃទិវាអន្តរជាតិ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដាក់ពាក្យតាមការគួរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ