ម្ចាស់សំណង់ សង់លើដីព្រែកសាធារណៈបានអនុវត្តសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកស្រីសន្ធរ ធ្វើការរុះរើចេញវិញ

ខេត្តកំពង់ចាម៖ ម្ចាស់សំណង់មួយកន្លែង ដែលបានសាងសង់លើដីសាធារណៈរបស់រដ្ឋ (ដីព្រែក) មកដល់ថ្ងៃ១៣ ខែកុម្ភៈឆ្នាំ ២០២៥ នេះ ម្ចាស់សំណង់នោះបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ នឹងបានធ្វើការរុះរើចេញជាស្ថាពរហើយ។
បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល
ស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ(ដីព្រែក) ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


No comments